inDrive — Inner Drive

សេរីភាពក្នុងការជម្រើសជាមួយ inDrive

ចក្ខុវិស័យរបស់ inDrive

មនុស្ស និង​សហគមន៍នៅជុំវិញពិភពលោកគួរតែ​ទទួលបានឱកាសស្មើគ្នាសម្រាប់ការអភិវឌ្ឍ និងភាពរុងរឿង

បេសកកម្មរបស់ inDrive

ការប្រឆាំងនឹង​ភាពអយុត្តិធម៌

តម្លៃរបស់ inDrive ៖

គោលបំណង

ប្តេជ្ញាចិត្ត 100% ចំពោះចក្ខុវិស័យ និងបេសកកម្មរបស់យើង។ យើងរកប្រាក់តាមរយៈការលើកកម្ពស់គោលការណ៍ពាណិជ្ជកម្មដោយយុត្តិធម៌។ យើងដំណើរការកម្មវិធីមិនរកប្រាក់ចំណេញប្រកបដោយនិរន្តរភាព។ ទាំងពីរនេះគឺជាអាជីវកម្មស្នូលដែលមានន័យ និងមានគោលដៅសម្រាប់យើង។ យើងធ្វើការប្រកបដោយក្រមសីលធម៌ ហើយយើងមិនប្រព្រឹត្តអំពើអាក្រក់ឡើយ។

ការអនុវត្ត

ប្រកបដោយជំនាញវិជ្ជាជីវៈ ប្រសិទ្ធភាព និងមានគំនិតផ្តួចផ្តើម។ សម្រេចបានកាន់តែច្រើនជាមួយនឹងថ្លៃដើមដ៏ល្អប្រសើរ។ មានប្រសិទ្ធភាពខ្ពស់ និងរវៀសរវៃ។ មានទំនួលខុសត្រូវ និងភាពច្បាស់លាស់។ ប្រើសុភវិនិច្ឆ័យ។ ធ្វើការកែលម្អ និងច្នៃប្រឌិតថ្មីឥតឈប់ឈរ។

ធនធានមនុស្ស

ផ្តោតលើអ្នកប្រើប្រាស់ បង្កើនភក្ដីភាព សុវត្ថិភាព និងការផ្សារភ្ជាប់ផ្លូវចិត្តជាមួយម៉ាកសញ្ញារបស់យើង។ អភិវឌ្ឍក្រុមដោយឥតឈប់ឈរ និងជួលធនធានមនុស្សពូកែបំផុត។ ជំរុញការអភិវឌ្ឍខ្លួន។ រក្សាបរិយាប័ន្ន គុណូបធិបតេយ្យ ការគាំទ្រ និងការគោរពគ្នាទៅវិញទៅមកក្នុងក្រុម រួមជាមួយនឹងភាពស្មោះត្រង់ និងមតិកែលម្អផ្ទាល់។ រួមចំណែកផ្តល់សុភមង្គលដល់អ្នកប្រើប្រាស់ និងក្រុម។

ស្វែងយល់បន្ថែមអំពីតម្លៃ

អំពីពួកយើង

inDrive បានចាប់ផ្តើមឡើង​ដោយ​ការអនុវត្តយុត្តិធម៌។ កាលពីថ្ងៃឆ្លងឆ្នាំសកល 2012 នៅភាគខាងជើងនៃទីក្រុងយ៉ាគុតស្ក៍នៅពេលដែលសីតុណ្ហភាពត្រជាក់ធ្លាក់ចុះដល់ -45°C (-49°F) ហើយក្រុមហ៊ុនតាក់ស៊ីក្នុងស្រុកបានឆ្លើយតបដោយ​​ការ​នាំគ្នាដំឡើងអត្រាគុណនឹងពីរដង ដែលធ្វើឱ្យអ្នកស្រុកជាច្រើនជាប់គាំងក្នុងរដូវរងាស៊ីបេរី។ ការឡើងថ្លៃដោយឃុបឃិតគ្នា និងអយុត្តិធម៌នេះបានធ្វើឱ្យពលរដ្ឋនៃទីក្រុង​យ៉ាគុតស្ក៍ ខឹងសម្បារ ដោយ​បានប្រមូលផ្តុំគ្នានៅលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំផ្តល់ជូនសេវាដឹក ហើយអ្វីដែលសំខាន់បំផុតគឺត្រូវឯកភាពលើតម្លៃសមរម្យសម្រាប់ថ្លៃធ្វើដំណើរ។ សកម្មភាពសមូហភាពរបស់ប្រជាពលរដ្ឋតាមអនឡាញនេះបានក្លាយជាសមិទ្ធផលនៃកម្មវិធី inDrive។

មើលទាំងអស់

749

ទីក្រុង

2

ប៊ីលាន ការជិះ

46

ប្រទេសនានា

200

លាន ការដំឡើងកម្មវិធី

inDrive ផ្ដល់សេរីភាពនៃជម្រើសដល់មនុស្សទាំងអស់នៅជុំវិញពិភពលោក

inDrive ប្រតិបត្តិការនៅតាមបណ្ដាតំបន់ទីក្រុងធំៗបំផុតដែលមានការប្រកួតប្រជែងកម្រិតខ្ពស់។ វាក៏ធ្វើប្រតិបត្តិការនៅតាមភូមិតូចៗដែលមានប្រជាជនរស់នៅពីប្រាំពីរទៅប្រាំបីពាន់នាក់ (ដែលជាញឹកញាប់មានសេវាអ៊ីនធឺណិតខ្សោយ និងមិនមានផែនទី) ផងដែរ។ អាស្រ័យហេតុនេះ យើងសឲ្យឃើញថាអាចបត់បែនដោយជោគជ័យទៅតាមតម្រូវការរបស់ប្រជាជននៃភូមិ ប្រជុំជន ឬទីក្រុងណាមួយ។ សព្វថ្ងៃនេះ inDrive គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្ដល់សេវាដឹកអ្នកដំណើរអន្តរជាតិទូទាំងពិភពលោកកំពូលទាំង 5 ។ ក្រុមហ៊ុនបន្តពង្រីកខ្លួនជាអន្តរជាតិយ៉ាងសកម្ម ដោយផ្ដល់ជូនអ្នកប្រើប្រាស់ដែលចេះតែកើនឡើងមួយចំនួននូវឱកាសកំណត់លក្ខខណ្ឌធ្វើដំណើរដ៏ប្រសើរបំផុតរបស់ខ្លួន និងការពារពួកគេពីការកោរថ្លៃ។

លក្ខខណ្ឌតម្លាភាព

លក្ខខណ្ឌជិះទាំងអស់ត្រូវកំណត់នៅអំឡុងពេលប្រតិបត្តិការភ្លាមៗរវាងអ្នកបើកបរ និងអ្នកដំណើរ។ ចំណុចនេះធ្វើឡើងដោយមិនប្រើការគណនាតម្លៃលោភលន់ និងបិទបាំង ដែលនាំឲ្យមានការកេងចំណេញតម្លៃឡើយ។

តម្លៃតែងតែទាបជាងគេ

តម្លៃនៃការជិះដោយប្រើ inDrive តែងតែទាបជាងគេ។ នេះគឺដោយសារតែម៉ូដែលចចារតាមពេលជាក់ស្ដែងជួយយើងកំណត់នូវតម្លៃល្អបំផុតសម្រាប់អ្នកដំណើរ និងអ្នកបើកបររៀងរាល់វិនាទី។

ការទូទាត់ប្រាក់ផ្ទាល់

អ្នកដំណើរបង់ប្រាក់ដល់អ្នកបើកបរដោយផ្ទាល់ (ជាលុយសុទ្ធ ឬជាកាត)។ ប្រការនេះអនុញ្ញាតឲ្យយើងកាត់បន្ថយការចំណាយ និងរក្សាតម្លៃធ្វើដំណើរទាបជាងគេនៅក្នុងប្រព័ន្ធ។