គុណតម្លៃរបស់យើង
inDrive បានចាប់ផ្តើមឡើងដោយការអនុវត្តយុត្តិធម៌។ កាលពីថ្ងៃឆ្លងឆ្នាំសកល 2012 នៅភាគខាងជើងនៃទីក្រុងយ៉ាគុតស្ក៍នៅពេលដែលសីតុណ្ហភាពត្រជាក់ធ្លាក់ចុះដល់ -45°C (-49°F) ហើយក្រុមហ៊ុនតាក់ស៊ីក្នុងស្រុកបានឆ្លើយតបដោយការនាំគ្នាដំឡើងអត្រាគុណនឹងពីរដង ដែលធ្វើឱ្យអ្នកស្រុកជាច្រើនជាប់គាំងក្នុងរដូវរងាស៊ីបេរី។ ការឡើងថ្លៃដោយឃុបឃិតគ្នា និងអយុត្តិធម៌នេះបានធ្វើឱ្យពលរដ្ឋនៃទីក្រុងយ៉ាគុតស្ក៍ ខឹងសម្បារ ដោយបានប្រមូលផ្តុំគ្នានៅលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំផ្តល់ជូនសេវាដឹក ហើយអ្វីដែលសំខាន់បំផុតគឺត្រូវឯកភាពលើតម្លៃសមរម្យសម្រាប់ថ្លៃធ្វើដំណើរ។ សកម្មភាពសមូហភាពរបស់ប្រជាពលរដ្ឋតាមអនឡាញនេះបានក្លាយជាសមិទ្ធផលនៃកម្មវិធី inDrive។ តម្លាភាព យុត្តិធម៌ និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតដើម្បីប្រឈមនឹងភាពអយុត្តិធម៌ គឺជាតម្លៃគ្រឹះដែលផ្តល់ថាមពលដល់ inDrive សព្វថ្ងៃ។ inDrive បានបង្កើតដំណោះស្រាយដល់ការធ្វើដំណើរដោយផ្តល់សមត្ថភាពជ្រើសរើស ទាំងរក្សាបាននូវលក្ខណៈមនុស្សជាតិ។ វេទិការបស់យើងអនុញ្ញាតឱ្យអ្នកបើកបរ និងអ្នកជិះយល់ព្រមលើតម្លៃ ចម្ងាយផ្លូវ និងព័ត៌មានលម្អិតផ្សេងទៀតសម្រាប់រាល់ពេលជិះដែលព្រមព្រៀងរវាងពួកគេ។ គំរូបែបពីមិត្តទៅមិត្តរបស់យើងអនុញ្ញាតឱ្យមានតម្លាភាព និងជម្រើសកាន់តែច្រើន ដោយការតទល់នឹងភាពអយុត្តិធម៌ជាច្រើនដែលជាលក្ខណៈអ្នកផ្តល់សេវាធ្វើដំណើរ រួមទាំងក្បួនដោះស្រាយមិនផ្ទាល់ខ្លួន លក្ខខណ្ឌមិនយុត្តិធម៌សម្រាប់អ្នកបើកបរ និងការរៀបចំតម្លៃ។ បង្កើតឡើងក្នុងឆ្នាំ 2013 សព្វថ្ងៃនេះ inDrive មាននៅក្នុងទីក្រុងជាង 655 នៅក្នុងប្រទេសចំនួន 48 នៅលើទ្វីបចំនួនប្រាំ។ នៅឆ្នាំ 2022 វាគឺជាកម្មវិធីហៅជិះដែលទទួលបានការទាញយកច្រើនជាងគេជាប់ចំណាត់ថ្នាក់ទីពីរនៅទូទាំងពិភពលោកដោយផ្អែកលើទិន្នន័យ Google Play និង App Store។ inDrive ត្រូវបានចុះបញ្ជីបង្កើតក្រុមហ៊ុនក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ 2018 និងមានការិយាល័យកណ្តាលរបស់ខ្លួននៅ Mountain View រដ្ឋកាលីហ្វ័រញ៉ា។ ក្រុមនេះមានបុគ្គលិកជាង 3,000 នាក់នៅទូទាំងពិភពលោក។ នៅដើមឆ្នាំ 2021, inDrive សម្រេចបាននូវឋានៈជាក្រុមហ៊ុនដែលមានតម្លៃលើសមួយពាន់លាន់ដុល្លារ បន្ទាប់ពីសម្រេចបានការវិនិយោគ 150 លានដុល្លារពីក្រុមហ៊ុន Insight Partners, General Catalyst និង Bond Capital ដែលធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃ 1.23 ពាន់លានដុល្លារ។ នៅឆ្នាំ 2023, inDrive បានរៃអង្គាសប្រាក់ចំនួន 150 លានដុល្លារពីក្រុមហ៊ុន General Catalyst នៅក្នុងលខិតុបករណ៍បែបកូនកាត់ប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញកំណើន ពង្រីកការផ្តល់ជូនរបស់ខ្លួន និងវិនិយោគលើផលិតផលថ្មីៗ។ inDrive ប្តេជ្ញាចិត្តក្នុងការប្រឆាំងនឹងភាពអយុត្តិធម៌នៅក្នុងសហគមន៍ជុំវិញពិភពលោក។ បន្ថែមពីលើដំណោះស្រាយសេវាធ្វើដំណើរហើយ យើងផ្តល់ជូននូវវេទិកាសម្រាប់សេវាកម្មដឹកជញ្ជូនឆ្លងក្រុង និងដឹកជញ្ជូនទំនិញ ក៏ដូចជាការស្វែងរកការងារ និងសេវាកម្មការងារតាមតម្រូវការនៅទូទាំងទីផ្សារផ្សេងៗគ្នា។ ទន្ទឹមនឹងការរក្សាការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងអាជីវកម្ម inDriver ដំណើរការកម្មវិធីអង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 8 កម្មវិធីទូទាំងសកលលោក។ យើងប្ដេជ្ញាចិត្តគាំទ្រដល់ការទទួលបានការអប់រំ កីឡា និងសិល្បៈនៅក្នុងសហគមន៍មូលដ្ឋាន – យ៉ាងណាមិញ inDrive មានប្រភពដើមចេញពីដំណោះស្រាយដែលកើតឡើងចេញពីមនុស្ស ហើយយើងជឿជាក់ថា ការវិនិយោគក្នុងការអភិវឌ្ឍសហគមន៍បង្កើតឱកាសគ្មានទីបញ្ចប់ដើម្បីបង្កើតឥទ្ធិពលជាវិជ្ជមានជាសកល។ inDrive គឺជាក្រុមហ៊ុនដែលដំណើរការដោយមនុស្ស ដើម្បីមនុស្ស ពីព្រោះគ្មានបច្ចេកវិទ្យាណាមួយក្នុងពិភពលោកអាចជំនួសមនុស្សដែលចេះយល់ចិត្តបានទេ។ គិតត្រឹមខែកក្កដា ឆ្នាំ 2022, InDrive លែងមានវត្តមានស្របច្បាប់នៅក្នុងប្រទេសរុស្ស៊ីទៀតហើយ។ ក្រុមហ៊ុនបានដកការវិនិយោគរបស់ខ្លួននៅរុស្ស៊ី ហើយគ្រោងនឹងមិនមានការវិនិយោគបន្ថែមទៀតក្នុងទីផ្សារនោះទេ។ អាជីវកម្មនៅរុស្ស៊ីដែលបានដកទុនចេញ និងដែលប្រតិបត្តិការក្រោមម៉ាកសញ្ញា inDrive ត្រូវបានគ្រប់គ្រង និងផ្តល់ហិរញ្ញប្បទានដោយឯករាជ្យ។ ការបែងចែកម៉ាកកំពុងបន្តធ្វើឡើង ហើយយើងរំពឹងថានឹងបញ្ចប់នីតិវិធីនេះក្នុងពេលសមស្រប។ ក្រុមហ៊ុន inDrive បានផ្ទេរបុគ្គលិកទាំងអស់របស់ខ្លួនពីប្រទេសរុស្ស៊ីទៅកាន់ទីតាំងផ្សេងៗជុំវិញពិភពលោក។
ថយក្រោយ